|
|
កាលពីព្រឹកមិញប៉ូលិសបានបើកការស៊ើបអង្កេតលើករណីខ្សែប្រយុទ្ធបិសាចក្រហម Cristiano Ronaldo វាយទូរសព្ទក្មេងប្រុសម្នាក់រហូតជាំដៃ បន្ទាប់ពីមានការរាយការណ៍ពីម្តាយរបស់ក្មេងប្រុសជនរងគ្រោះនោះ ។
លោក Sarah Kelly អះអាងថានេះជាលើកដំបូងហើយដែលកូនប្រុសរបស់ខ្លួនដែលទៅមើលការប្រកួតបាល់ទាត់ក្នុងជំនួបរវាង Everton និង Manchester United តែគួរអោយសោកស្តាយដែលមានករណីហិង្សាលើកូនប្រុសរបស់ខ្លួន ។ គួរបញ្ជាក់ថាក្រោយពីមានការចោទប្រកាន់ពីម្ដាយក្មេងប្រុសថាមានស្នាមជាំលើដៃកូនប្រុស =ពេលនេះប៉ូលិសកំពុងតែស៊ើបអង្កេតទៅលើ Ronaldo ហើយ ៕
ប្រភព ៖ BBC Sport
Barcelona បានបញ្ជាក់ជាផ្លូវការថាខ្សែបម្រើស្លាបវ័យ18ឆ្នាំ Lamine Yamal នឹងពាក់អាវលេខ10ដែលចាប់ផ្ដើមពីរដូវកាល 2025-26។ ការប្រកាសនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលកីឡាករវ័យក្មេងរូបនេះបានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្លឹបដែលមានរហូតដល់ខែមិថុនា ឆ្នាំ2031។...
លោក Sotaro Yasunaga បាននិយាយថា គោលដៅទី1 នឹងឱ្យធ្វើឱ្យក្លិបបាល់ទាត់ Angkor Tiger FC ជាក្រុមមួយដែលខ្លាំង ដែលធ្វើឱ្យប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប មានមោទនភាពចំពោះក្លិបមួយនេះ។...
Villarreal បានប្រកាសជាផ្លូវការអំពីការបន្តកុងត្រារបស់ខ្សែបម្រើស្លាបបារាំង Nicolas Pepe ដែលបានប្តេជ្ញាអនាគតរបស់គាត់ជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2028។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលបន្តការស្នាក់នៅរបស់គាត់ 2 ឆ្នាំបន្ថែមទៀត ដោយកិច្ចសន្យាពីមុនរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2026 ។...
Liverpool ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ademola Lookman ខណៈ Inter Milan ប្រឈមនឹងបញ្ហាក្នុងការធានាបានខ្សែបម្រើស្លាបនីហ្សេរីយ៉ា ដោយសារតម្លៃខ្ពស់របស់ Atalanta។...
Juventus កំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយមានកីឡាករ Manchester United ពីរនាក់នៅលើកគោលដៅរបស់ពួកគេគឺ Marcus Rashford និង Jadon Sancho ។...